Khmer ខ្មែរ
WaterCare
ជីវិតតែងតែមិនដំណើរការដូចបានគ្រោងទុកនោះទេ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគ្រប់គ្រងវិក្កយបត្ររបស់អ្នក យើងអាចជួយស្វែងរកដំណោះស្រាយមួយដែលសាកសមសម្រាប់អ្នក។
ចាប់ពីការរៀបចំការទូទាត់ប្រាក់ដែលអាចបត់បែនបាន រហូតដល់ការពន្យារពេលបង់វិក្កយបត្រ និងការបញ្ចុះតម្លៃសម្បទាន យើងមានជម្រើសជាច្រើនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងវិក្កយបត្ររបស់អ្នក។
ប្រើប្រាស់ធនធានរបស់យើងដែលមានជាភាសាផ្សេងៗក្រៅពីភាសាអង់គ្លេស ដើម្បីជួយទទួលបានការគ្រប់គ្រងឡើងវិញលើវិក្កយបត្រទឹក និងប្រព័ន្ធលូរបស់អ្នក ដោយមានការណែនាំអំពីរបៀបបង់ប្រាក់ របៀបសន្សំសំចៃ និងជំនួយដែលមានផ្តល់ជូន។
ប្រសិនបើអ្នកចង់និយាយជាមួយយើងតាមទូរសព្ទ យើងមានអ្នកប្រឹក្សាយោបល់នៅកន្លែងផ្ទាល់ដែលចេះនិយាយបួនភាសា និងទទួលបានសេវាកម្មអ្នកបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ។
ហៅទូរសព្ទមកយើងតាមលេខ 1300 304 688 ឬបំពេញទម្រង់បែបបទស្នើសុំការហៅទូរសព្ទមកវិញរបស់យើង។
ជម្រើសទូទាត់ប្រាក់ដែលអាចបត់បែនបាន
WaterCare ផ្តល់ការគាំទ្រក្នុងការទូទាត់ប្រាក់ និងភាពបត់បែនសមស្របទៅតាមស្ថានភាពរបស់អ្នក។ យើងមានវិធីជាច្រើនដើម្បីជួយអ្នកក្នុងការបង់វិក្កយបត្ររបស់អ្នក។
សម្រាប់ជម្រើសបន្ថែម សូមហៅទូរសព្ទមកយើងតាមលេខ 1300 304 688 ហើយស្វែងយល់ពីរបៀបដែលយើងអាចជួយបាន។
រៀបចំផែនការទូទាត់ប្រាក់
តើអ្នកយល់ឃើញថាការបង់ប្រាក់តិចតួច និងញឹកញាប់ជាង វាងាយស្រួលក្នុងការគ្រប់គ្រងឬ? SmoothPay គឺជាវិធីមួយដើម្បីទូទាត់វិក្កយបត្ររបស់អ្នកក្នុងចំនួនតិចតួច និងញឹកញាប់ជាង។
ដាក់ពាក្យសុំ SmoothPay ឬហៅទូរសព្ទទៅក្រុមការងាររបស់យើងតាមលេខ1300 304 688 ដើម្បីទទួលបានជំនួយជាមួយនឹងផែនការទូទាត់ប្រាក់ដែលសាកសមសម្រាប់អ្នក។
ដាក់ពាក្យសុំការពន្យារពេលទូទាត់ប្រាក់
ប្រសិនបើអ្នកត្រូវការពេលបន្ថែមបន្តិចទៀត ដើម្បីគ្រប់គ្រងវិក្កយបត្ររបស់អ្នក អ្នកអាចដាក់ពាក្យសុំការពន្យារពេលទូទាត់ប្រាក់បានរហូតដល់ទៅ 30 ថ្ងៃ។
យើងណែនាំជម្រើសនេះ ប្រសិនបើអ្នកត្រូវការការបន្ធូរបន្ថយបណ្តោះអាសន្ន។
សម្បទាន
តើអ្នកណាខ្លះដែលមានសិទ្ធិទទួល?
Yarra Valley Water ផ្តល់ការបញ្ចុះតម្លៃសម្បទានសម្រាប់អ្នកកាន់កាតខាងក្រោម។
ប្រសិនបើអ្នកមានកាតមួយក្នុងចំណោមកាតទាំងនេះ អ្នកនឹងត្រូវចុះឈ្មោះសម្បទានរបស់អ្នកជាមួយយើង។
អ្នកអាចចុះឈ្មោះសម្រាប់សម្បទានជាច្រើនក្នុងមួយគ្រួសារ ប៉ុន្តែការបញ្ចុះតម្លៃត្រូវបានអនុវត្តតែម្តងប៉ុណ្ណោះ។
តើមានការសម្បទានបញ្ចុះតម្លៃប៉ុន្មាន?
ការបញ្ចុះតម្លៃ 50% លើថ្លៃទឹក និងប្រព័ន្ធលូ រហូតដល់ $354.10 អតិបរមារាល់ឆ្នាំ សម្រាប់ឆ្នាំ 2023-24។
ប្រសិនបើអ្នកទទួលវិក្កយបត្រសម្រាប់សេវាកម្មតែមួយ ដូចជាទឹកតែប៉ុណ្ណោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃទឹក 50% រហូតដល់ $177.05 អតិបរមា។
យើងនឹងគិតកាលបរិច្ឆេទថយក្រោយនូវសម្បទានរបស់អ្នកសម្រាប់វិក្កយបត្រពីមុនៗ ចាប់ពីថ្ងៃចាប់ផ្តើមនៅលើកាតរបស់អ្នក ឬរហូតដល់ទៅ 12 ខែ ប្រសិនបើកាតរបស់អ្នកមានចាស់ជាង 12 ខែ ហើយផ្តល់ជូនឥណទានចំនួនទឹកប្រាក់នេះទៅក្នុងគណនីរបស់អ្នក។
តើខ្ញុំចុះឈ្មោះដោយរបៀបណា?
អ្នកអាចចុះឈ្មោះសម្បទានរបស់អ្នកតាមអនឡាញ នៅតាមគេហទំព័រ yvw.com.au/concessions ឬហៅទូរសព្ទមកយើងតាមលេខ 1300 441 248។
ប្រសិនបើអ្នកមិនមានកាតសម្បទានទេ ប៉ុន្តែគិតថាអ្នកអាចមានសិទ្ធិទទួល សូមទាក់ទង Centrelink តាមលេខ 13 10 21 ឬក្រសួងកិច្ចការអតីតយុទ្ធជន តាមលេខ 03 9284 6000។
តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំបានចុះឈ្មោះ?
បន្ទាប់ពីអ្នកបានចុះព័ត៌មានលម្អិតនៃសម្បទានរបស់អ្នកហើយ យើងនឹងដកចំនួនសម្បទានចេញពីវិក្កយបត្របន្ទាប់របស់អ្នក រហូតទាល់តែកាតរបស់អ្នកលែងមានសុពលភាព។
ប្រាក់ជំនួយសម្រាប់សម្រាលការបង់ថ្លៃសេវាចាំបាច់ដូចជាទឹកភ្លើង
ប្រសិនបើអ្នកជាផ្នែកនៃគ្រួសារដែលមានប្រាក់ចំណូលទាប ហើយបានដឹងឃើញថាខ្លួនអ្នកត្រូវការជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមខ្លះ អ្នកអាចមានសិទ្ធិទទួលបានប្រាក់ជំនួយសម្រាប់សម្រាលការបង់ថ្លៃសេវាចាំបាច់ដូចជាទឹកភ្លើងរបស់រដ្ឋាភិបាលរដ្ឋ ដែលអ្នកអាចទទួលបានរហូតដល់ទៅ $650* ចេញពីវិក្កយបត្រទឹក Yarra Valley របស់អ្នក។
របៀបដាក់ពាក្យសុំ
ទាក់ទងមកយើងតាមលេខ 1800 994 789 សម្រាប់ការជជែកសម្ងាត់ និងស្នើសុំទម្រង់ពាក្យសុំ ឬចូលទៅកាន់គេហទំព័រ yvw.com.au/urgs
**លក្ខខណ្ឌនានាដែលត្រូវអនុវត្ត
ការគាំទ្រសម្រាប់អតិថិជនដែលរងប៉ះពាល់ដោយអំពើហិង្សាពីដៃគូស្និទ្ឋស្នាល និងអំពើហិង្សាក្នុងគ្រួសារ
យើងដឹងថាអំពើហិង្សាក្នុងគ្រួសារអាចកើតឡើងចំពោះនរណាម្នាក់ ក្នុងពេលណាមួយ។
ក្រុមគាំទ្រ WaterCare ដែលបានផ្តល់ជូនដាច់ដោយឡែកពិសេសរបស់យើង បានទទួលការបណ្តុះបណ្តាលដើម្បីជួយដល់អ្នកដែលកំពុងជួបប្រទះអំពើហិង្សាក្នុងគ្រួសារ។
អ្នកនឹងត្រូវពន្យល់ពីស្ថានភាពរបស់អ្នកតែម្តងគត់ប៉ុណ្ណោះ ហើយមិនត្រូវបានសួរនាំអំពីភស្តុតាងបន្ថែមទៀតទេ។
យើងនឹងប្រព្រឹត្តចំពោះអ្នកដោយមានការយល់ដឹង និងការគោរព ពន្យល់ពីរបៀបដែលយើងអាចជួយអ្នកបានក្នុងស្ថានភាពលំបាកនេះ និងផ្តល់ឱ្យអ្នកនូវពេលវេលាច្រើនតាមដែលអ្នកត្រូវការដើម្បីពិចារណាពីជម្រើសនានារបស់អ្នក។
ការធ្វើទំនាក់ទំនង
ប្រសិនបើដៃគូ ឬសមាជិកគ្រួសារម្នាក់ បានទុកឱ្យអ្នកនូវវិក្កយបត្រទឹក និងប្រព័ន្ធលូដែលមិនបានបង់ប្រាក់ ឬអ្នកត្រូវការដាក់វិធានការឯកជនភាពបន្ថែមលើគណនីរបស់អ្នក សូមទាក់ទងមកក្រុមគាំទ្រ WaterCare ដែលមានបទពិសោធន៍របស់យើង តាមទូរសព្ទលេខ 1800 637 316 រវាងម៉ោង 8:00 ព្រឹក ដល់ម៉ោង 5:00 ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
យើងដឹងថាការឈោងទៅរកជំនួយអាចជាបញ្ហាប្រឈម នៅពេលអ្នកកំពុងជួបប្រទះអំពើហិង្សាក្នុងគ្រួសារ។ ប្រសិនបើអ្នកចង់ឱ្យយើងទាក់ទងមកអ្នក សូមដាក់បញ្ជូនសំណើហៅទូរសព្ទមកវិញខាងក្រោម ហើយអ្នកប្រឹក្សាយោបល់របស់យើងម្នាក់ដែលទទួលបានការបណ្តុះបណ្តាល និងមានការគោរពម្នាក់ នឹងហៅទូរសព្ទទៅអ្នក។
វិធីបង់ប្រាក់
ការដាក់ប្រាក់ផ្ទាល់ - ជាមួយនឹងការដកប្រាក់ផ្ទាល់ វិក្កយបត្ររបស់អ្នកនឹងត្រូវបានបង់ដោយស្វ័យប្រវត្តិនៅថ្ងៃកំណត់វិក្កយបត្រទាំងនោះ។. ជាជម្រើសផ្សេង អ្នកអាចរៀបចំការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ, គណនី credit union ឬ VISA ឬ Mastercard របស់អ្នក។
ការផ្ទេរប្រាក់អេឡិចត្រូនិក (EFT) - EFT អនុញ្ញាតឱ្យអ្នកបង់វិក្កយបត្រទឹករបស់អ្នកដោយផ្ទេរប្រាក់ដោយផ្ទាល់ ចេញពីគណនីធនាគាររបស់អ្នក។
BPAY - រកមើលនិមិត្តសញ្ញា BPAY នៅលើវិក្កយបត្ររបស់អ្នក ដើម្បីស្វែងរកលេខកូដអ្នកចេញវិក្កយបត្រ និងលេខយោង។
បន្ទាប់មកអ្នក នឹងត្រូវទូរសព្ទទៅធនាគាររបស់អ្នក ឬចូលដំណើរការធនាគារកិច្ចតាមអ៊ីនធឺណិតរបស់អ្នក ជ្រើសរើស BPAY ឬជម្រើសទូទាត់វិក្កយបត្រ ហើយធ្វើតាមការណែនាំ។
កាតឥណទាន - អ្នកអាចបង់ប្រាក់តាមកាតឥណទានតាមអនឡាញ ឬតាមទូរសព្ទ។
ហៅទូរសព្ទលេខ 1300 362 332 ដើម្បីទូទាត់ប្រាក់តាម VISA ឬ Mastercard 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។. សូមកត់ចំណាំថា AMEX និង Diners Club មិនត្រូវបានទទួលយកទេ។
AusPost Billpay - ទូទាត់ប្រាក់ដោយផ្ទាល់នៅការិយាល័យប្រៃសណីយ៍អូស្ត្រាលីណាមួយ ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬកាតឥណទាន។
សូមចងចាំថាអ្នកត្រូវយកវិក្កយបត្រមួយច្បាប់របស់អ្នកមកជាមួយ ពីព្រោះពួកគេនឹងត្រូវការបាកូដដើម្បីដំណើរការការទូទាត់ប្រាក់របស់អ្នក។
Centrepay - អតិថិជន Centrelink អាចបង្កើតការដក់ប្រាក់ជាទៀងទាត់ ចេញពីប្រាក់ Centrelink របស់ពួកគេ។. អ្នកអាចជ្រើសរើសបញ្ចូលគ្នាជាមួយការរៀបចំ SmoothPay ដើម្បីធ្វើឱ្យការទូទាត់ប្រាក់ និងការរៀបចំថវិកាកាន់តែងាយស្រួល។
ដើម្បីបង្កើត Centrepay អ្នកនឹងត្រូវទាក់ទង Centrelink ហើយផ្តល់ឱ្យពួកគេនូវលេខយោងអតិថិជន Yarra Valley Water៖ 555 054 118T។
ការទាញយក
- តើត្រូវការជំំនួយក្នុង ការចាត់់ចែងបង់់ថ្លៃទឹក របស់់អ្នកទេ?
Khmer - Managing Payments - យើងនៅទីនេះសំំរាប់់អ្នក ពេលអ្នកត្រូវការជំំនួយ បំំផុត។
Khmer - About WaterCare - ជំំនួយសំំរាប់់អ្នកដែល ជួបប្រទះអំំពើហិង្សា ក្នុងគ្រួសារ
Khmer - Family Violence Support - កាត់់បន្ថយវិក្កយបត្រ ទឹករបស់់អ្នក ជាមួយនឹង ប្រាក់់ជំំនួយ សង្គ្រោះសម្រាប់់ សេវាកម្មចាំំបាច់់
Khmer - Utility Relief Grant - ជ្រើសរើសសន្សំំសំំចៃ រៀងរាល់់ដំំណក់់ទឹក។
Khmer - Choose Tap - ការពិនិត្យអចលនទ្រព្យរបស់់អ្នក ដើម្បីរកមើលការលេចធ្លាយទឹក
Khmer - How to test for a leak - អ្វីដែលត្រូរធ្វើនៅពេលមាននរណា ម្នាក់់បានទទួលមរណភាព
Khmer - What to do when somone passes away - វិធីកាត់់បន្ថយថ្លៃទឹក របស់់អ្នក
Khmer - How to reduce costs